ចម្លើយ៖ អំពើហិង្សាជាការបៀតបៀន ការធ្វើអាក្រក់
ការវាយដំការរំលោភបំពានដែលកើតមានឡើងធ្វើឲ្យឈឺចាប់ ប៉ះពាល់ផ្លូវកាយផ្លូវវាចា
និងផ្លូវចិត្ត។អំពើហិង្សាក្នុងគ្រួសារបណ្តាលមកពីមូលហេតុជាច្រើនដូចជា :
–កត្តាធម្មជាតិ :(ស្ត្រីមានកម្លាំងខ្សោយជាងបុរស )។
–កត្តាបុគ្គល :(ប្តីមានអំណាចចាត់ទុកប្រពន្ធជាទាសី រឹងរូស
ឆាប់ខឹងឆេវឆាវ មួមៅ មើលងាយស្ត្រីភេទ មិនទទួលខុសត្រូវលើភារកិច្ច គិតថាអំពើហិង្សា ជាដំណោះស្រាយ ជាការអប់រំទូន្មាន )។
–កត្តាទំនៀមទម្លាប់ប្រពៃណី :(ការមិនឲ្យតម្លៃស្ត្រី ;ការអប់រំស្ត្រីឲ្យខ្លាចប្តី ;គោរព
ស្តាប់បង្គាប់ប្តី សុខចិត្តរងទុក្ខអត់ធ្មត់គ្រប់យ៉ាង )។
–កត្តាសង្គម :(គិតថាជាបញ្ហាឯកជន ;មិនហ៊ានលូកដៃគ្រួសារគេមិនហ៊ានអន្តរាគមន៍ ;រឿង តូចតាច )។
–កត្តាច្បាប់ :(ពុំទាន់មានច្បាប់ ការទប់ស្កាត់នៅមានកម្រិត
ផ្សះផ្សារសម្រុះសម្រួល )៕
Loading...