ចម្លើយ៖ វប្បធម៌សន្តិភាពមានអត្ថប្រយោជន៍ជាច្រើនចំពោះសង្គមខ្មែរ
:
–វប្បធម៌សន្តិភាពជាភាវៈទ្រទ្រង់នូវការសាបព្រោះបណ្តុះបណ្តាលភាពស្ងប់ចិត្ត
បង្កើតចរិយាធម៌ ចេះគោរពសិទ្ធិមនុស្សស្របតាមប្រជាធិបតេយ្យនិងលទ្ធិពុទ្ធសាសនា ។
–អប់រំមនុស្សឲ្យគោរពជីវិតសព្វយ៉ាង
លើកម្ពស់សេចក្តីថ្លៃថ្នូរ និងលុបបំបាត់ការរើសអើង
ដោយមិនប្រកាន់អ្វីទាំងអស់ ។
–អប់រំមនុស្សឲ្យប្រកាន់មាគ៌ាអហិង្សា ;មានខន្តីសន្តោស ;លះបង់អស្មិមានះ មានព្រហ្មវិហាធម៌
ក្នុងខ្លួន។
–អប់រំមនុស្សឲ្យចេះគោរពសិទ្ធិមនុស្ស
និងលទ្ធិប្រជាធិបតេយ្យ ចេះប្រើសិទ្ធិ ចេះគោរពច្បាប់
ធ្វើឲ្យសង្គមមានសណ្តាប់ធ្នាប់ល្អ។
–អប់រំមនុស្សឲ្យចេះអភិវឌ្ឍប្រកបទៅដោយនិរន្តរភាព
ទាំងសម្ភារៈចំនេះដឹង បញ្ញាស្មារតី ដើម្បីវឌ្ឍនភាពនៃជីវិត និងសុភមង្គល៕
Loading...