រឿង បុរស​២​នាក់​កាប់​ឈើ​ធ្វើ​អង្គប់

មាននិទានមួយថា : មានបុរស ២ នាក់បបួលគ្នាទៅកាប់ឈើធ្វើអង្គប់ ចៅម្នាក់រំលំ ចៅម្នាក់ក្របែលចុង ស្រេចហើយក៏សែងឈើនោះទៅ ។ ចៅដែលកាប់ដើមឈើនោះសែងខាងដើម ចៅដែលក្របែលចុងឈើនោះសែងខាងចុង កាលសែងទៅដល់ផ្ទះ ធ្វើជាអង្គប់នោះ សឹងព្រួយស្មើគ្នា លុះត្រូវសត្វក៏ពន្លាត់ពន្លះសាច់ចែកស្មើគ្នា នៅសល់តែក្បាល ទើបចៅទាំង ២ ដណ្ដើមក្បាលសត្វផងគ្នា ហើយនាំទៅដល់ចៅក្រម ៗ កាត់សេចក្ដីចៅទាំង ២ នាក់ពុំបាន ទើបចៅទាំង ២ នាំគ្នាទៅគាល់ព្រះមហាក្សត្រ ក្រាបបង្គំទូលដោយដំណើរទីទៃ ៗ ។ ព្រះមហាក្សត្រទ្រង់ដណ្ដឹងថា “នរណាសែងខាងដើម នរណាសែងខាងចុង ? ” ។ ចៅម្នាក់ទូលថា “ ខ្ញុំព្រះបាទអម្ចាស់សែងខាងចុង ” ចៅម្នាក់ទូលថា “ ខ្ញុំព្រះបាទអម្ចាស់សែងខាងដើម ” ។ ព្រះមហាក្សត្រទ្រង់កាត់ឲ្យបានក្បាលសត្វនោះ ទៅចៅសែងខាងដើម ។ ព្រះអង្គកាត់ដូច្នេះ ចៅទាំង ២ នាក់ក៏ល្មមចិត្តគ្រប់គ្នា ។ ព្រះមហាក្សត្រទ្រង់កាត់សេចក្ដីដូច្នេះ ហៅសុគតិគមនំហោង ៕
Loading...
Name

ចំណេះដឹង ប្រជុំរឿងព្រេងខ្មែរ ប្រជុំរឿងព្រេងខ្មែរ ភាគទី១ ប្រជុំរឿងព្រេងខ្មែរ ភាគទី២ ប្រជុំរឿងព្រេងខ្មែរ ភាគទី៣ ប្រជុំរឿងព្រេងខ្មែរ ភាគទី៤ ប្រជុំរឿងព្រេងខ្មែរ ភាគទី៥ ប្រជុំរឿងព្រេងខ្មែរ ភាគទី៦ ប្រជុំរឿងព្រេងខ្មែរ ភាគទី៧ ប្រជុំរឿងព្រេងខ្មែរ ភាគទី៨ ប្រជុំរឿងព្រេងខ្មែរ ភាគទី៩ រឿងកំប្លែង ល្បែងប្រជាប្រិយខ្មែរ សំណួរចម្លើយ វប្បធម៌ទូទៅ
false
ltr
item
Khmer Library: រឿង បុរស​២​នាក់​កាប់​ឈើ​ធ្វើ​អង្គប់
រឿង បុរស​២​នាក់​កាប់​ឈើ​ធ្វើ​អង្គប់
មាននិទានមួយថា : មានបុរស ២ នាក់បបួលគ្នាទៅកាប់ឈើធ្វើអង្គប់ ចៅម្នាក់រំលំ ចៅម្នាក់ក្របែលចុង ស្រេចហើយក៏សែងឈើនោះទៅ ។
Khmer Library
https://thekhmerfile.blogspot.com/2020/07/blog-post_969.html
https://thekhmerfile.blogspot.com/
https://thekhmerfile.blogspot.com/
https://thekhmerfile.blogspot.com/2020/07/blog-post_969.html
true
8195002125406228439
UTF-8
មិនមានអត្ថបទនោទេ មិនមានអត្ថបទទាក់ទងទេ VIEW ALL Readmore Reply Cancel reply Delete By ទំព័រដើម PAGES អត្ថបទ View All RECOMMENDED FOR YOU Tag ARCHIVE អត្ថបទទាំអស់ សូមទោសមិនមានអត្ថបទដែលអ្នកកំពុងស្វែងរកនោះទេ។ ត្រលប់ទៅទំព័រដើម Contents អត្ថបទទាក់ទង Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS CONTENT IS PREMIUM Please share to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy