ចម្លើយ៖ មាតុភូមិប្រទេស គឺជាប្រទេសកំណើត
ដែលមនុស្សទាំងឡាយធ្លាប់រស់នៅជាមួយគ្រួសាររបស់ខ្លួន។ចំណែកស្នេហាជាតិ គឺស្នេហាមាតុប្រទេស ទឹកដី ភ្នំទន្លេ ព្រៃឈើ
សម្បត្តិធម្មជាតិ ដែលជាវប្បធម៌ជាតិខ្លួន។យើងត្រូវ
បណ្តុះ :
–គំនិតជាតិនិយមសំខាន់ៗមាន :
+អប់រំឲ្យស្រលាញ់ទឹកដីភូមិកំណើត មានចំនូលចិត្តចង់រស់នៅស្រុកកំណើតទាក់ទងអនុស្សាវរីយ៍
ទីកន្លែងលក្ខខណ្ឌភូមិសាស្ត្រ។
+បង្កើតមនោសញ្ចេតនាស្នេហាជាតិឯកឯងដោយជ្រាលជ្រៅតាំងពីមាតុភូមិភាសាអក្សរសាស្ត្រទំនៀម
ទំលាប់ប្រពៃណី សិល្បៈនិងបរិយាកាសទូទៅ។
+គឺអប់រំឲ្យស្រលាញ់សម្បត្តិវប្បធម៌
និងធម្មជាតិព្រមជាមួយសិល្បៈរៀងៗខ្លួន។
+អប់រំមនសិការផ្នត់គំនិតស្រលាញ់ពលកម្មធ្វើពលីកម្មសំរាប់ជាតិ។
+អប់រំឲ្យស្រលាញ់ជនជាតិប្រវត្តិសាស្ត្រអរិយធម៌របស់ខ្លួន។
+អប់រំឲ្យចេះច្នៃប្រឌិតកសាងប្រទេស
និងខ្លួនឯងឲ្យរីកចម្រើន។
–គំនិតស្នេហាជាតិសំខាន់ៗមាន :
+បំពេញវីរសកម្មភាពដើម្បីជាតិប្រកបដោយសមត្ថភាពខ្ពស់។
+ហ៊ានលះបង់ជីវិត និងអ្វីៗទាំងអស់ដើម្បីជាតិ។
+ប្រព្រឹត្តិអំពើល្អប្រកបដោយសីលធម៌គុណធម៌ខ្ពស់ដោយស្រលាញ់កិត្តិយស
កេរ្តិ៍ឈ្មោះ សេចក្តីថ្លៃថ្នូរជាងទ្រព្យសម្បត្តិលុយកាក់។
+បង្កើតវិចារណញាណ នឹកដល់អ្វីជាអត្តសញ្ញាណជាតិ ព្រលឹងជាតិឧត្តមភាព
និងមោទនភាពជាតិ៕
Loading...