រឿង បុរស​ឪពុក​និង​កូន​ប្រុស​ជួប​នឹង​ក្រពើ

មាននិទានមួយថា : មានបុរសឪពុកនិងកូន បររទេះចេញទៅជួញ ជួបនឹងក្រពើមួយដែលភ្លើងព្រៃរោលរលាកជើងទាំង ៤ នឹងដើររកឆីពុំបាន អត់អាហារស្គមរីងរៃ ។ បុរសឪពុកនិងកូនបានឃើញក្រពើនោះរលាកជើងទាំង ៤ ស្គមទាំងខ្លួននឹងវាពុំបានដូច្នេះហើយ បុរសនោះអាសូរក្រពើបានកាប់ឈើមកចងអបក្រពើនោះរឹងជាប់ លើកដាក់រទេះបរទៅ លុះដល់បឹងមួយធំជាទីសុខសប្បាយ បុរសនោះដាក់ក្រពើចុះក្នុងទឹក ក្រពើនោះបានផឹកទឹកអកភក់ឆ្អែតហើយ គិតនឹងខាំនោះវិញ បុរសនោះថា “ព្រះស្ដែងកុំខាំអញ ៗ មានគុណលើព្រះស្ដែង” ។ ក្រពើនោះថា “មានគុណនឹងអញឯណា បើចងអញស្ទើរស្លាប់ ដូច្នេះអញឆីព្រះស្ដែង ឲ្យទាល់តែបាន” ។ ឯបុរសថា “ព្រះស្ដែងកុំអាលខាំអញ មកយើងនឹងនាំគ្នាទៅរកប្រាជ្ញលោកកាត់សេចក្ដីនេះឲ្យយើង ”ទើបបុរសនិងក្រពើទៅនាំគ្នាក្រាបបង្គំទូលព្រះមហាក្សត្រ ដោយនូវដំណើរទីទៃ ៗ ។ ក្រពើក្រាបបង្គំទូលថា “ ខ្ញុំព្រះបាទអម្ចាស់នៅទីមួយស្ងៀម ៗ ស្រាប់តែចៅនេះមកចងអបខ្លួនខ្ញុំព្រះបាទអម្ចាស់ជាប់ លើកដាក់លើរទេះបរទៅ ខ្ញុំព្រះបាទអម្ចាស់បម្រះពុំរួច ព្រោះតែធ្វើទុក្ខខ្ញុំព្រះបាទអម្ចាស់ បានជាខ្ញុំព្រះបាទអម្ចាស់ខាំបុរសនេះឆី” ។ បុរសក្រាបបង្គំទូលថា “ក្រពើនេះភ្លើងព្រៃរោលរលាកជើងទាំង ៤ វារពុំបាន ខ្ញុំព្រះបាទអម្ចាស់អាសូរទើបយកឈើចងអបហើយ លើកដាក់លើរទេះ បរទៅដល់បឹង ទើបស្រាយលែង ហើយក្រពើនេះចុះទៅក្នុងទឹក បានផឹកទឹកអកភក់មានកម្លាំងហើយ គិតខាំខ្ញុំព្រះបាទអម្ចាស់វិញ ហេតុនេះបានជាខ្ញុំព្រះបាទអម្ចាស់ទាំង ២ នាំគ្នាមកក្រាបបង្គំទូលព្រះអង្គ សូមទ្រង់កាត់សេចក្ដីនេះ, បើព្រះអង្គពុំជឿសូមទ្រង់ទតជើងក្រពើទាំង ៤ ចុះ” ។ ព្រះមហាក្សត្រទ្រង់ពិចារណាថា “ ក្រពើឥតធម៌ ពុំដឹងគុណគេឡើយ ” ទើបព្រះអង្គកាត់ថា “ បើដូច្នោះមែនមានតែព្រះស្ដែងឲ្យគេចងព្រះស្ដែងដូចអំពីមុននោះសិន ហើយសឹមអញពិចារណាឲ្យព្រះស្ដែង ” ទើបព្រះអង្គឲ្យបុរសនោះទៅចងក្រពើនោះជាប់ដូចអំពីមុន ហើយទ្រង់មានព្រះបន្ទូលថា “ព្រះស្ដែងនាំទៅផ្ទះចុះ ថ្ងៃក្រោយព្រះស្ដែងកុំធ្វើគុណនឹងសត្វតិរច្ឆាន ព្រោះលោកថា ពុំត្រូវទុកចិត្តសត្វមានចង្កូម មានពិស ” ។ ព្រះមហាក្សត្រទ្រង់កាត់សេចក្ដីដូច្នេះ បុរសនោះចូលចិត្តហោង ៕
Loading...
Name

ចំណេះដឹង ប្រជុំរឿងព្រេងខ្មែរ ប្រជុំរឿងព្រេងខ្មែរ ភាគទី១ ប្រជុំរឿងព្រេងខ្មែរ ភាគទី២ ប្រជុំរឿងព្រេងខ្មែរ ភាគទី៣ ប្រជុំរឿងព្រេងខ្មែរ ភាគទី៤ ប្រជុំរឿងព្រេងខ្មែរ ភាគទី៥ ប្រជុំរឿងព្រេងខ្មែរ ភាគទី៦ ប្រជុំរឿងព្រេងខ្មែរ ភាគទី៧ ប្រជុំរឿងព្រេងខ្មែរ ភាគទី៨ ប្រជុំរឿងព្រេងខ្មែរ ភាគទី៩ រឿងកំប្លែង ល្បែងប្រជាប្រិយខ្មែរ សំណួរចម្លើយ វប្បធម៌ទូទៅ
false
ltr
item
Khmer Library: រឿង បុរស​ឪពុក​និង​កូន​ប្រុស​ជួប​នឹង​ក្រពើ
រឿង បុរស​ឪពុក​និង​កូន​ប្រុស​ជួប​នឹង​ក្រពើ
មាននិទានមួយថា : មានបុរសឪពុកនិងកូន បររទេះចេញទៅជួញ ជួបនឹងក្រពើមួយដែលភ្លើងព្រៃរោលរលាកជើងទាំង ៤ នឹងដើររកឆីពុំបាន អត់អាហារស្គមរីងរៃ ។
Khmer Library
https://thekhmerfile.blogspot.com/2020/07/blog-post_751.html
https://thekhmerfile.blogspot.com/
https://thekhmerfile.blogspot.com/
https://thekhmerfile.blogspot.com/2020/07/blog-post_751.html
true
8195002125406228439
UTF-8
មិនមានអត្ថបទនោទេ មិនមានអត្ថបទទាក់ទងទេ VIEW ALL Readmore Reply Cancel reply Delete By ទំព័រដើម PAGES អត្ថបទ View All RECOMMENDED FOR YOU Tag ARCHIVE អត្ថបទទាំអស់ សូមទោសមិនមានអត្ថបទដែលអ្នកកំពុងស្វែងរកនោះទេ។ ត្រលប់ទៅទំព័រដើម Contents អត្ថបទទាក់ទង Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS CONTENT IS PREMIUM Please share to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy