ចម្លើយ៖
ដើម្បីក្លាយជាសាលារៀនដែលពិតប្រាកដទាមទារឲ្យអ្នកដឹកនាំ គឺនាយកសាលា ចេះរៀបចំសាលារៀនឲ្យក្លាយជាបរិស្ថានអប់រំ
ឬជាមជ្ឈមណ្ឌលដែលបណ្តុះបណ្តាលធនធានមនុស្សពេញលេញដើម្បីសម្រេចគោល ដៅ អប់រំ ដូចជា :
–រៀបចំបរិស្ថានសាលារៀនឲ្យក្លាយជាបរិស្ថានកុមារមេត្រីរៀបចំការតុបតែងទាំងក្នុងថ្នាក់
ទាំងក្រៅថ្នាក់ ឲ្យក្លាយជាចំណាប់អារម្មណ៍សិស្សានុសិស្ស។
–រៀបចំសម្ភារៈបរិក្ខារទាក់ទងការសិក្សា(អគារ បណ្ណាល័យ
ថ្នាក់រៀន តុ កៅអី ក្តារខៀន សៀវភៅសិក្សា…)ឲ្យបានគ្រប់គ្រាន់និងមានសុវត្ថិភាពល្អ។
–រៀបចំវិន័យ បទបញ្ជាផ្ទៃក្នុង និងអនុវត្តឲ្យបានល្អប្រសើរ។
–ធានាឯកភាពសាមគ្គីភាពផ្ទៃក្នុង
និងពង្រឹងមនសិការវិជ្ជាជីវៈ។
–យកចិត្តទុកដាក់អនុវត្តការប្រជុំក្រុមបច្ចេកទេស
ការធ្វើថ្នាក់និទស្សការផលិតសម្ភារៈឧបទេស
ការធ្វើកិច្ចតែងការបង្រៀនដើម្បីគុណភាពការបង្រៀននិងរៀន។
–បង្កើតទំនាក់ទំនងសហគមន៍អង្គការក្រៅរដ្ឋាភិបាល
និងសប្បុរសជន ដើម្បីរៀនចំផែនការអភិវឌ្ឍសាលា រៀន
និងដោះស្រាយបញ្ហាចំពោះមុខក្នុងស្មារតីសាមគ្គីយោគយល់គ្នា។
–លើកទឹកចិត្តគ្រូនិងសិស្សឲ្យអនុវត្តភារកិច្ចឲ្យបានល្អព្រមទាំងផ្តល់រង្វាន់
ប័ណ្ណសរសើរ ចំពោះអ្នកមានស្នាដៃ។
–ទទួលផែនការថ្នាក់លើនិងបន្តផ្សព្វផ្សាយអនុវត្តឲ្យមានប្រសិទ្ធិភាពខ្ពស់៕
Loading...