ចម្លើយ៖
–ធនធានមនុស្ស :ជាមនុស្សពេញលេញបរិបូរដោយចំណេះដឹងនិងការបណ្តុះបណ្តាលជាប្រភពថាមពលសំរាប់
កសាងជាតិ។
–ការអភិវឌ្ឍ :ការធ្វើឲ្យប្រែប្រួលឆ្ពោះទៅរកភាពរីកចម្រើន។
ដូចនេះប្រទេសមួយរីកចម្រើនទៅបានអាស្រ័យមានដោយការអប់រំព្រោះការអប់រំជាការកសាងធនធានមនុស្សដែលទាមទារគំនិតអប់រំបួនយ៉ាងគឺ
:
+ការបណ្តុះបណ្ដាលបញ្ញាស្មារតី ទាក់ទងការត្រិះរិះពិចារណាថ្លឹងថ្លែងរកហេតុផល
គួបផ្សំ សីលធម៌ សង្គម ដែលមានទំនាក់
ទំនងជិតស្និទ្ធជាមួយនឹងខួរក្បាល(ចំណេះដឹងទូលាយបច្ចេកទេសវិទ្យាសាស្ត្រទំនើបមានចំណេះធ្វើ
បទ ពិសោធសិក្សា ស្រាវជ្រាវ គោរពសិទ្ធិមនុស្សប្រជាធិបតេយ្យ មនសិការ សាមគ្គីល្អ
គតិយុត្តិធម៌រហ័ស រហួន ឈ្លាសវៃ។
+ការបណ្តុះបណ្ដាលផ្លូវចិត្ត–គំនិត :ឆន្ទៈមោះមុត អង់អាច
ក្លាហានចូលរួមអភិវឌ្ឍជាតិ ទប់ទល់សកម្មភាពអសកម្មមាន ស្មារតីសាមគ្គីជាតិ អហិង្សាចេះយោគយល់ ស្រលាញ់
ការពារអត្តសញ្ញាណជាតិ។
+ការបណ្តុះបណ្ដាលទេពកោសល្យ–ស្នាដៃ
:ចេះធ្វើសកម្មភាពមានប្រយោជន៍ក្នុងការកសាងប្រវត្តិសាស្ត្រសង្គមជាតិ ដោយមិនប្រកាន់
វណ្ណៈ ឋានៈពណ៌ សម្បុរ នយោបាយ ជំនឿសាសនា…។
+ការបណ្តុះបណ្ដាលកាយសម្បទា សុខភាព អនាម័យ
:ចេះថែទាំសុខភាពល្អ មាំមួន កម្លាំងខ្លាំងក្លា
ប្រាជ្ញាឈ្លាសវៃ ដោយ
ប្រកាន់ទស្សនៈ ផឹកស្អាតហូបស្អាត រស់នៅស្អាត ដើម្បីចូលរួមវិភាគទានអភិវឌ្ឍប្រទេសជាតិ៕
Loading...