ចម្លើយ៖ អត្តសញ្ញាណជាតិ<អត្ត+សញ្ញាណ+ជាតិ។
–អត្ត :គ្រឿងឬវត្ថុសម្គាល់ខ្លួន។
–សញ្ញាណ :សេចក្តីដឹងជាក់ ការយល់ច្បាស់។
–ជាតិ
:កំណើតមនុស្សមានសញ្ជាតិផ្សេងៗ។ដូចនេះអត្តសញ្ញាណជាតិជាក្រុមមនុស្សដែលមានកំណើតនៅ
ក្នុងដែន ដីជាមួយគ្នា មានប្រវត្តិដូចគ្នា ឬមានភាសាតែមួយដូចគ្នា រីឯលក្ខណៈវប្បធម៌(ទំនៀមទម្លាប់
ប្រពៃណី សាសនា សិល្បៈ)ដូចគ្នា ចិត្តគំនិតឆន្ទៈរួមតែមួយ រូបសម្បត្តិ
ចរិយាសម្បត្តិដូចគ្នាមានលក្ខណៈធម្មជាតិ សម្បត្តិវប្បធម៌ដូចគ្នា។
សារៈសំខាន់នៃអត្តសញ្ញាណជាតិ ខ្មែរមាន :
–ស្គាល់ពីប្រភពលក្ខណៈ តម្លៃព្រលឹងជាតិច្បាស់លាស់
ឈានទៅស្គាល់អរិយធម៌ ធ្វើឲ្យមានមោទនភាព មនសិការប្រយោជន៍ជាតិ។
–ស្គាល់តម្លៃអរិយធម៌ជាតិ និងអត្តចរិតរបស់ជាតិ។
–ចេះថែរក្សាការពារសញ្ញាណជាតិខ្មែរ។
–ចេះទប់ស្កាត់អរិយធម៌បរទេសដែលអសកម្ម។
–ចេះធ្វើជាតូបនីយកម្មលើអរិយធម៌បរទេសដែលល្អៗ
និងផ្តល់នូវប្រយោជន៍ ដោយមានលក្ខណៈស្របចំនូលចិត្តខ្មែរ។៕
Loading...