ចម្លើយ៖ ឥទ្ធិពលវប្បធម៌បរទេសចំពោះយុវជនខ្មែរមាន :
–តន្ត្រីញាក់ញ័រខុសពីខ្មែរ និងសម្ភារៈបរទេសនិយម។
–ភាពយន្តអាសអាភាស ឆក់ប្លន់កាប់ចាក់ ឃោរឃៅ ល្បិចកល់
ដ៏អាក្រក់។
–មូតសក់ សម្លៀកបំពាក់ស៊ីវិល័យហួសហេតុ។
–ឫកពារ មាយាទបរទេស(ចាប់ដៃ ញាក់ចិញ្ចើម លើកដៃ
និងដើរលោតៗ។
–អត្តចរិត ទំនៀមទម្លាប់
ឥរិយាបថបរទេសខុសពីខ្មែរ។វិធានការទប់ស្កាត់វប្បធម៌បរទេសមាន :
–បណ្តុះស្មារតីស្រលាញ់
និងផ្សព្វផ្សាយសិល្បៈវប្បធម៌ជាតិទៅដល់យុវជនតាមសាលារៀន ទីសាធារណៈ និងទប់ស្កាត់វប្បធម៌ឥតប្រយោជន៍។
–បង្កើតស្នាដៃខ្មែរដែលមានគុណភាពល្អ ជាទីពេញនិយម
និងរួបរួមលើកតម្កើងសិល្បៈវប្បធម៌ជាតិ។
–ស្រាវជ្រាវស្វែងយល់កែលម្អសិល្បៈវប្បធម៌ជាតិឲ្យសុក្រិត
និងអប់រំ សីលធម៌ក្នុងការរស់នៅឲ្យថ្លៃថ្នូរ ឧត្តុងឧត្តម។
–អប់រំសីលធម៌ទាំងប្រាំ(ខ្លួនឯង គ្រួសារ សង្គម
វិជ្ជាជីវៈ អន្តរជាតិ និងពន្យល់ហេតុផលរវាង សីលធម៌ និងអសីលធម៌។
–អប់រំព្រំប្រទល់សិទ្ធិ និងច្បាប់
ដល់យុវជនព្រមទាំងទំនួលខុសត្រូវគឺដើម្បីលុបបំបាត់អនាធិបតេយ្យក្នុងសង្គម។
–អប់រំឲ្យស្គាល់ និងស្រលាញ់លក្ខណៈ
និងអត្តសញ្ញាណជាតិព្រមគ្នាជាមួយការទប់ស្កាត់ការវាយបកលើវប្បធម៌បរទេសមិនល្អ៕
Loading...