ចម្លើយ៖
បរិស្ថានជាអ្វីៗដែលនៅជុំវិញខ្លួនយើងទោះមានជីវិតក្ដី
គ្មានជីវិតក្ដីហើយមានទំនាក់ទំនងគ្នាទៅវិញទៅមក។បរិស្ថានចែកជាបីប្រភេទគឺ :
–បរិស្ថានធម្មជាតិ(អ្វីៗកើតឯកឯង)។
–បរិស្ថានមនុស្ស(ប្រជាជនទូទៅ)។
–បរិស្ថានសង្គមវប្បធម៌(អ្វីៗកើតពីស្នាដៃមនុស្ស
)។វិធីថែរក្សាការពារបរិស្ថានមាន :
–មិនចោលសំរាមកាកសំណល់ជាតិពុលចាល់ក្នុងទឹក។
–ជួយថែរក្សាសម្អាតទីធ្លាសាធារណៈ និងគេហដ្ឋាន។
–កាត់បន្ថយការប្រើថ្នាំគីមី ការកាប់បំផ្លាញព្រៃឈើ។
–ដាំដើមឈើឡើងវិញក្នុងគ្រួសារសាលារៀន សហគមន៍។
–ជួយរក្សាអនាម័យទឹក ដីកាត់បន្ថយផ្សែងពុលផ្សេងៗ។
–ចូររួមធ្វើអនាម័យតាមសហគមន៍ និងបំផុសការការពារបរិស្ថាន។
–បំផុសការផ្សព្វផ្សាយឲ្យបានទូលាយពីសារៈសំខាន់នៃការការពារបរិស្ថានតាមរយៈការរួបរួមសាមគ្គី
គ្នាគ្រប់ មជ្ឈដ្ឋាន។
–ជំរុញការអនុវត្តច្បាប់បរិស្ថានឲ្យមានប្រសិទ្ធភាព៕
Loading...