ចម្លើយ៖ ពាក្យគរុនិស្សិត<គរុ+និស្សិត
។
–គរុ=គ្រូ,គំរូ។
–និស្សិត=អ្នករៀនស្ថិតក្នុងការគ្រប់គ្រងនៃគ្រូក្នុងថ្នាក់មានកម្រិតខ្ពស់។ដូចនេះគរុនិស្សិត
ជាអ្នករៀនផ្នែកច្បាប់គរុកោសល្យ ជាអ្នក
រៀនវិជ្ជាជីវៈគ្រូបង្រៀនដើម្បីក្លាយជាគ្រូបង្រៀននាពេលអនាគត។ក្នុងពេលបណ្តុះបណ្តាលនៅវិទ្យា
ស្ថាន ជាតិ អប់រំត្រូវ ប្រកាន់នូវចរិត :
–យកចិត្តទុកដាក់គោរពវិន័យ បទបញ្ជាផ្ទៃក្នុងសាលា។
–តាមដានរិះគិត សង្កេតវិភាគ ប្រៀបធៀបលើមេរៀននីមួយ។
–ស្តាប់ការណែនាំគ្រូ ;គណៈគ្រប់គ្រង ចេះស្តាប់មតិយោបល់។
–ចេះស្វ័យសិក្សា ខំសិក្សាដើម្បីស្រាយបញ្ហា
ចេះបញ្ចេញយោបល់។
–ខំត្រងត្រាប់ បំពេញការងារសាលាចេះស្វ័យវាយតម្លៃ
និងកែលម្អកំហុសឆ្គងផ្សេងៗ។
–ខំស្រាវជ្រាវដកបទពិសោធល្អៗក្នុងការបង្រៀន
និងរៀន(មានកិច្ចតែងការបង្រៀន សម្ភារៈឧបទេសចេះលើកទឹកចិត្តគ្រប់គ្រងវិន័យសិស្ស )។
–ចេះសាមគ្គីសហការ និងទំនាក់ទំនងល្អជាមួយមិត្តរួមថ្នាក់
ក៏ដូចជាសាស្ត្រាចារ្យ និងគណៈគ្រប់គ្រងសាលា៕
Loading...