ចម្លើយ៖ បានជាខ្ញុំចង់ធ្វើជាគ្រូបង្រៀនដោយសារ
បំណងប្រាថ្នាចង់អប់រំដល់
កុមារាកុមារី យុវជនជាអ្នកបន្តវេនពីមនុស្សចាស់
ធ្វើការអភិវឌ្ឍន៍ខ្លួន ដើម្បីក្លាយជា
ពលរដ្ឋល្អ ដែលមានប្រយោជន៍ជាទីសង្ឃឹម
និងជាសសរទ្រូងប្រទេសជាតិដូចជា ផ្ដល់
ការអប់រំសំខាន់ៗមួយចំនួនគឺ ៖
–អប់រំឲ្យមានចំណេះដឹងទូលំទូលាយ
និងមានលក្ខណៈវិទ្យាសាស្ត្របច្ចេកទេសជឿនលឿន។
–អប់រំឲ្យមានសីលធម៌ គុណធម៌ល្អចេះគោរពសិទ្ធិមនុស្ស
និងលទ្ធិប្រជាធិបតេយ្យ។
–អប់រំឲ្យមានសុខភាពល្អ សាមគ្គីភាពល្អ
និងយល់ដឹងពីបរិស្ថានល្អ។
–អប់រំឲ្យចេះស្រាវជ្រាវរកចំនេះដឹងថ្មីៗ បទពិសោធល្អៗ
ចេះស្វ័យអភិវឌ្ឍ ខ្លួនឯង និងមានមនសិការខ្ពស់ចំពោះប្រទេសជាតិ។
–អប់រំឲ្យចេះរិះរកល្បិច
និងវិធីសាស្ត្រល្អៗក្នុងការផ្តល់ចំណេះដឹងនិងអប់រំមនុស្សជំនាន់ក្រោយក្លាយជាពលរដ្ឋល្អ
ពីព្រោះថា ៖
+គ្រូជាអ្នកកសាងធនធាន ;សាងគុណធម៌ ;គុណភាពមនុស្ស។
+គ្រូជាអ្នកសង់គ្រឹះជីវិតមនុស្ស
និងជាគ្រូពេទ្យបំបាត់ភាពល្ងង់។
+គ្រូជាអ្នកដឹកនាំសតិបញ្ញា កសាងបញ្ញា
និងគឺជាវិស្វករបញ្ញារបស់ជាតិ។
+គ្រូជាអ្នកនាំផ្លូវទៅរកសេចក្តីសុខ ភាពថ្លៃថ្នូរ
និងសុភមង្គល។
+គ្រូជាវិស្វករនៃព្រលឹង និងជាឃ្លាំងបញ្ញារបស់ជាតិ។
+គ្រូជាបុព្វការីជន ជាឪពុកម្តាយទីពីររបស់សិស្ស
ជាបុគ្គលដែលគួរគោរព និងជាមនុស្សដែលលះបង់ប្រយោជន៍ខ្លួនឯងដើម្បីជាប្រយោជន៍ជាតិ៕
Loading...